កម្មវិធីឯកអគ្គរដ្ឋទូតសុឆន្ទៈនៃការធ្វើជំរឿន (CGA) គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងទីក្រុង និងខោនធី Los Angeles ដើម្បីជ្រើសរើសបុគ្គលិក បណ្តុះបណ្តាល និងដាក់ពង្រាយអ្នកស្ម័គ្រចិត្តដើម្បីធ្វើការអប់រំ និងជំរុញលើកទឹកចិត្តដល់ពលរដ្ឋដែលមានការពិបាកក្នុងការរាប់ចំនួន នៅមុនពេលជំរឿនឆ្នាំ 2020។
CGAs នឹងចុះទៅក្នុងសង្កាត់នៅតាមមូលដ្ឋានផ្ទាល់ ដោយធ្វើការផ្សព្វផ្សាយទៅដល់ពលរដ្ឋនៃទីក្រុង Los Angeles ដើម្បីធ្វើការអប់រំពួកគេ និងពន្យល់អំពីរបៀបដែលទិន្នន័យជំរឿននេះ កំណត់អំពីមូលនិធិសហព័ន្ធសម្រាប់សាលារៀន សេវាសង្គមនិងសុខាភិបាល និងហេដា្ឋរចនាសម្ព័ន្ធ។
ប្រសិនបើអ្នកមានពេលទំនេរសម្រាប់សហគមន៍របស់អ្នក អ្នកគប្បីគិតពិចារណាអំពីការក្លាយខ្លួនជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ការធ្វើជំរឿន*។ ចំណុចខាងក្រោមនេះ គឺនិយាយអំពីអ្វីដែលអាចធ្វើបានក្នុងនាមជា CGA ដែលធ្វើការដើម្បីធានានូវការរាប់ចំនួនដែលត្រឹមត្រូវនិងយុតិ្តធម៌។
- ជ្រើសរើសបុគ្គលិកនៅបញ្ជរទីតាំងធ្វើជំរឿន (CAK) ដើម្បីធ្វើការផ្សព្វផ្សាយដល់សមាជិកសហគមន៍អំពីការធ្វើជំរឿននេះ ដោះស្រាយបញ្ហាកង្វល់របស់ពួកគេ និង/ឬដើម្បីជួយដល់ពួកគេបំពេញការស្ទង់មតិការធ្វើជំរឿនដោយខ្លួនឯង។
- ដឹកនាំព្រឹត្តិការណ៍នៅក្នុងសហគមន៍របស់អ្នកដើម្បីពិភាក្សាអំពីសារៈសំខាន់នៃជំរឿនឆ្នាំ2020 និងលើកទឹកចិត្តពលរដ្ឋឲ្យចូលរួម។
- ស្ម័គ្រចិត្តនៅតាមព្រឹត្តិការណ៍របស់ទីក្រុង និង/ឬខោនធីដើម្បីធ្វើការផ្សព្វផ្សាយអំពីការធ្វើជំរឿន2020។
- ចែករំលែក/ផុសជាថ្មីនូវខ្លឹមសារនិងព័ត៌មាននៅលើបណ្តាញសង្គមដើម្បីលើកទឹកចិត្តឲ្យមានការចូលរួមនៅក្នុងជំរឿនឆ្នាំ2020។
- ជ្រើសរើសឯកអគ្គរដ្ឋទូតសុឆន្ទៈបន្ថែម៖ យើងត្រូវការ CGAs ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
ការបណ្តុះបណ្តាលបុគ្គលិកចាប់ផ្តើមក្នុងរដូវស្លឹកឈើជ្រុះនេះហើយ។ ដាក់ពាក្យនៅទីនេះ។
សម្រាប់សំណួរណាមួយ សូមទាក់ទង Mayor.LACensus2020@lacity.org។
*អ្នកត្រូវមានអាយុ 18 ឆ្នាំ ដើម្បីអាចចូលរួមនៅក្នុងសកម្មភាពកម្មវិធី CGA ភាគច្រើនបាន។ ប៉ុន្តែមានការលើកលែងខ្លះសម្រាប់គំនិតផ្តួចផ្តើមពិសេសណាមួយ។