អំពី

ជំរឿន​ប្រជា​ជន​ ​ត្រូវ​បាន​ធ្វើ​ឡើង​ជារៀង​រាល់​ 10 ឆ្នាំ​ម្តង​ ដើម្បី​កំណត់​ថា​តើ​មូលនិធី​សហព័ន្ធ​​ចំនួន​ប៉ុន្មាន​​​ដែល​រដ្ឋ​នីមួយ​ៗ​ទទួល​បាន​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ការ​អប់រំ​ ការ​ថែទាំ​សុខភាព​ លំនៅ​ដ្ឋាន​ និង​កម្មវិធី​បណ្តាញ​សុវត្ថិភាព​សង្គម​ដទៃ​ផ្សេង​ទៀត​។​ ជំរឿន​នេះ​ ក៏​​កំណត់​អំពី​​អសនៈ​ក្នុង​សភា​ និង​​ការ​រៀបចំ​កម្រិត​​ដឹកនាំរដ្ឋាភិបាលជា​ថ្មី​នៅ​​ថ្នាក់​សង្កាត់​ផង​ដែរ​។​

តើ​អ្នក​ដឹង​ទេ​ ...

ខោនធី​ Los Angeles គឺ​ជា​ខោនធី​ដែល​ពិបាក​បំផុត​ក្នុង​ការ​រាប់​ចំនួន​ប្រជា​ជន​​

តំបន់​ដែល​ពិការ​ក្នុង​ការ​រាប់​ចំនួន​ប្រជា​ជន​នៅ​ក្នុង​​រដ្ឋ​  Los Angeles គឺ​មណ្ឌល​ក្រុមប្រឹក្សា​ទី 9​

គេ​បាន​ប៉ាន់​ប្រមាណ​ថា​ ទីក្រុង​ Los Angeles ទទួល​បាន​ប្រាក់​មូលនិធិសហព័ន្ធ​ចំនួន​រាប់ប៊ីលាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​។​

ទិន្នន័យ​ជំរឿន​ ជួយ​ផ្តល់​នូវ​មូល​និធី​សម្រាប់​កម្មវិធី​នានា​ដូច​ជា​ Medi-Cal, ហិរញ្ញប្បទាន ប្រភេទ 1 (Title 1 grants), ហិរញ្ញប្បទាន​កម្មវិធី​អប់រំពិសេស​ (Special Education grants), SNAP (ប័ណ្ណ​ចំណី​អាហារ​), កម្មវិធី​ Head Start, ការ​ជួសជុ​ល​និង​ការ​សាង​សង់​ផ្លូវ​​ហាយវ៉េ​ ស្ពាន ផ្លូវ​ថ្នល់​ និ​ង​ច្រើន​ទៀត​​

ជា​លើក​ដំបូង​ចាប់​តាំង​ពី​ទទួល​បាន​សិទ្ធិ​ជា​រដ្ឋ​មួយ​នៅ​ក្នុង​ឆ្នាំ​ 1850, រដ្ឋ​ California ​បានខក​ខាន​ឱកាស​​ក្នុង​ការ​ទទួល​បាន​អសនៈសភា​ បន្ទាប់​ពី​​ការ​ធ្វើ​ជំរឿន​ឆ្នាំ​ 2010 ដោយ​បាន​ប៉ាន់​ប្រមាណ​នូវ​បុគ្គល​ចំនួន​ 13,000 នាក់​

​ការិយាល័យ​ជំរឿន​ភាគ​ច្រើន​​របស់​​ចៅហ្វាយក្រុង​ គឺ​បំពេញ​​ការ​ងារ​យ៉ាង​ជិត​ស្និត​ជាមួយ​ខោនធី L.A. ​ដើម្បី​​ធ្វើ​ការ​កែ​តម្រូវ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​​អំពី​ការ​ធ្វើ​ជំរឿន​ឆ្នាំ​2020 និង​លើកទឹក​ចិត្ត​ឲ្យ​សមាជិក​សហគមន៍​ចូល​រួម​ក្នុង​ជំរឿន​នេះ​។​

L.A. នឹង​អាច​ទទួល​បាន​មូលនិធិ និង​​តំណាង​សភា​​ដែល​យើង​ស័ក្តិសម​នឹង​ទទួល​បាន​ ដរាប​ណា​ពលរដ្ឋ​គ្រប់​រូប​​ត្រូវ​បាន​គេ​រាប់​ចំនួន​​ក្នុង​ជំរឿន​នេះ​​។ ដើម្បី​សម្រេច​បាន​គោល​ដៅ​នេះ​​ ការិយាល័យ​ជំរឿន​ នឹង​៖​

  1. បង្កើត​​គណៈកម្មការ​រាប់​ចំនួន​​ពេញ​លេញ​ (Complete Count Committee) មួយ​នៅ​ក្នុង​មូល​ដ្ឋាន​ ដែល​ជា​គោលដៅ​សម្រាប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ការ​ធ្វើ​ផែន​ការ​ និង​ការ​រៀប​ចំ​​​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​។​
  2. ការ​កំណត់​ចំនួន​​ប្រជា​ជន​ដែល​ពិបាក​រាប់​ចំនួន​
  3. បង្កើត​បញ្ជរ​ធ្វើ​​​ជំរឿន​ ដែល​ជា​កន្លែង​បុគ្គល​នានា​អាច​ស្វែង​រក​ព័ត៌មាន​​និង​ធនធាន​នានាបាន​​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​​កម្រង​សំណួរ​​នៃ​ការ​ធ្វើ​ជំរឿន​ឆ្នាំ​ 2020 (ឧ.ទា. បណ្ណាល័យ​ ​ធនធានការងារ​ គ្រួសារ​ មជ្ឈមណ្ឌល​ធនធាន​យុវជន​ បន្ទប់​សិក្សា​កុំព្យូទ័រ​ មជ្ឈមណ្ឌល​សម្រាប់​មនុស្ស​ចាស់​ ។ល។)​
  4. ជ្រើសរើស​និង​បណ្តុះ​បណ្តាល​​​ឯករដ្ឋ​ទូត​សុឆន្ទៈ​​សម្រាប់​ធ្វើ​ជំរឿន​ ដែល​ជា​​អ្នក​ស្ម័គ្រ​ចិត្ត​ ដែល​អាច​ជួយ​ដើរ​តួ​ជា​អ្នក​ផ្ញើ​សារ​ដែល​អាច​ទុក​ចិត្ត​ ដើម្បី​​ផ្សព្វផ្សាយ​នូវ​សារៈសំខាន់​នៃ​ការ​ចូល​រួម​ក្នុង​ជំរឿន​នេះ​។​
  5. ជំរុញ​ និង​គាំ​ទ្រ​ដល់​ កិច្ចខិតខំប្រឹងប្រែង​ផ្សព្វផ្សាយ​ “​នៅ​នឹង​កន្លែង​ផ្ទាល់​”​ ដោយ​អង្គការ​​នានា​នៅ​តាម​សហគមន៍​