ចុះឈ្មោះដើម្បីរៀបចំបញ្ជរទីតាំងធ្វើជំរឿន

ក្រសួង​ជំរឿន​ប្រជា​ជន​​របស់​សហរដ្ឋអាមេរិក​ សូម​ធ្វើ​ការ​លើកទឹក​ចិត្ត​ដល់​​ពលរដ្ឋ​គ្រប់​រូប​ឲ្យ​ធ្វើ​ការ​បំពេញ​កម្រងសំណួរ​​ឆ្នាំ​2020 នៅ​លើ​ប្រព័ន្ធ​អនឡាញ​។​ ក៏​ប៉ុន្តែ​ ពលរដ្ឋ​ខោនធី​ L.A. ​ជា​ច្រើន​ ពុំ​មាន​អ៊ីនធឺ​ណិត​ដើម្បី​ប្រើប្រាស់​ជា​ប្រចាំ​នោះ​ទេ​។​

ដើម្បី​ជួយ​យើង​ដោះស្រាយ​បញ្ហា​នេះ​ អ្នក​អាច​​រៀប​ចំ​បញ្ជរ​ទីតាំង​ធ្វើ​​ជំរឿន​ (CAK) មួយ​ ដែល​ជាទីកន្លែង​មួយ​មាន​រៀប​ចំ​ដំឡើង​កុំព្យូទ័រ​ ឬ​ថែបផ្លីត​មួយ​ និង​មាន​ផ្តល់​សេវា​អ៊ីនធឺណិត​ ដែល​ពលរដ្ឋ​អាច​បំពេញ​កម្រងសំណួរ​ស្ទង់មតិ​បាន​។​ អ្វី​ដែល​អ្នក​ត្រូវ​ការ​នោះ​គឺមាន​​យ៉ាង​ហោច​ណាស់​​​កុំព្យូទ័រមួយគ្រឿង​​​​ភ្ជាប់​អ៊ីន​ធឺណិត​ ដែល​អាច​​​ផ្តល់​ជូន​ដល់​សមាជិក​​​ប្រើប្រាស់​ជា​សាធារណៈ​ចាប់​ពី​ខែ​មីនា​ ដល់​ខែ​កក្កដា​ ឆ្នាំ​2020។ សូម​កត់ចំណាំ​អំពី​លក្ខខណ្ឌ​ផ្សេង​ទៀត​ទាំង​អស់​នេះ​៖​

  • រក្សា​​ម៉ោង​ការងារ​ទៀង​ទាត់​
  • តុបតែងទីតាំងម៉ាស៊ីនកុំព្យូទ័រ​ជាមួយ​នឹង​​ការ​ផ្សព្វផ្សាយ/ឯកសារ​ផ្សព្វផ្សាយ​អំពី​ការ​ធ្វើ​ជំរឿន​
  • ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ពិការភាព អាច​ចេញចូល​បាន​ដោយ​ (ADA)

CAK នីមួយ​ៗ ​ក៏​ត្រូវ​មាន​បុគ្គលិក​ និង​/ឬ​អ្នក​ស្ម័គ្រ​ចិត្ត​​​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី​​ទីក្រុង​ ខោនធី ឬ​ដៃគូសហគមន៍ ឈរ​ជើង​នៅ​នឹង​កន្លែង​ផ្ទាល់​​​ដើម្បី​៖​

  • ណែ​នាំ​ពលរដ្ឋ​ឲ្យ​បំពេញ​កម្រង​សំណួរ​ជំរឿន​
  • ឆ្លើយ​តប​ទៅនឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ធនធាន​ និង​ព័ត៌មាន​នានា​
  • ផ្តល់​ជំនួយ​ផ្នែក​ភាសា​
  • ផ្តល់​ជំនួយ​ចំណេះ​ដឹង​ផ្នែក​ឌីជីថល​

ទី​តាំង​ណា​ដែល​ពុំ​មាន​បុគ្គលិក​ នឹង​ត្រូវ​ធ្វើ​ការ​ជាមួយ​ទីក្រុង​ ខោនធី ឬ​អង្គការ​នៅ​តាម​សហគមន៍​ ដើម្បី​កំណត់​និង​ជ្រើសរើស​អ្នក​ស្ម័គ្រ​ចិត្ត​។​

លក្ខខណ្ឌ​តម្រូវ​ផ្នែក​សូហ្វវែរ​៖​

  • ដោយសារ​អន្តរាគមន៍​របស់​ CAK នឹង​ត្រូវ​​ធ្វើ​ឡើង​នៅ​លើ​គេហទំព័រ​ កុំព្យូទ័រ​ដែល​​ធ្វើ​​​ជា​ CAK គ្រាន់​តែ​ត្រូវ​ការ​ដំឡើង​កំណែថ្មី​ចុងក្រោយ​បំផុត​​នៃ​កម្មវិធី​​ទាញយក​គេហទំព័រ​ទំនើប​ៗ​​ ដូច​ជា​ Chrome, Firefox, ឬ Internet Explorer ជា​ដើម។​
  • នៅ​ពេល​ដែល​ករណី​នេះ​ពុំ​មាន​ជា​ការ​តម្រូវ​ចាំ​បាច់​​​ យើង​សូម​ធ្វើ​ការណែនាំ​ឲ្យមាន​ល្បឿន​អ៊ីនធឺណិត​​សម្រាប់​ CAKs ក្នុង​កម្រិតទាប​បំផុត​ 5 Mbps។ ​​នេះ​នឹង​ធានា​ថា​ អ្នក​ប្រើប្រាស់​នឹង​មិន​ជួប​ប្រទះ​បញ្ហា​យឺត​ក្នុង​​ការ​ស្វែង​រក​នៅ​លើ​គេហទំព័រ​។​
  • លក្ខណៈ​ពិសេស​នៃ​កម្មវិធី​លើ​​គេហទំព័រ​ CAK ត្រូវ​មាន​នៅ​លើ​កុំព្យូទ័រ​/​ថែបផ្លីត​។​

ចំណុច​ខាង​ក្រោម​នេះ​ គឺ​ជា​លក្ខខណ្ឌ​តម្រូវ​ប្រព័ន្ធ​អប្បបរមា​ ដើម្បី​ដំណើរ​ការ​កម្មវិធី​ទាញយក​នេះ​៖​

ប្រព័ន្ធ​ប្រតិបត្តិការ​កម្មវិធី Windows (ត្រូវ​មាន​គ្រប់លក្ខខណ្ឌ​ទាំង​អស់​)​

  • Windows 10 ឬ​កម្មវិធី​ចុង​ក្រោយ​បំផុត​
  • យ៉ាង​ហោច​ណាស់​ក៏​​ Intel Pentium 4 processor ឬ​ថ្មី​ជាង​នេះ​
  • យ៉ាង​ហោច​ណាស់​មាន​ហាដឌីស​ទំនេរ​ 100 MB ​ដែរ​
  • យ៉ាង​ហោច​ណាស់​មាន​ RAM ចំនួន​ 128 MB​ ដែរ​

ប្រព័ន្ធ​ប្រតិបត្តិការកម្មវិធី​​ Mac

OS X Yosemite 10.10 ឬ​ថ្មី​ជាង​នេះ​

ចុះ​ឈ្មោះ​ដើម្បី​រៀប​ចំ​ CAK ក្នុង​ថ្ងៃ​នេះ​!

ប្រសិន​បើ​អ្នក​មាន​សំណួរ​ណាមួយ​ សូម​ទំនាក់​ទំនង​​ Mayor.LACensus2020@lacity.org