ក្រសួងជំរឿនប្រជាជនរបស់សហរដ្ឋអាមេរិក សូមធ្វើការលើកទឹកចិត្តដល់ពលរដ្ឋគ្រប់រូបឲ្យធ្វើការបំពេញកម្រងសំណួរឆ្នាំ2020 នៅលើប្រព័ន្ធអនឡាញ។ ក៏ប៉ុន្តែ ពលរដ្ឋខោនធី L.A. ជាច្រើន ពុំមានអ៊ីនធឺណិតដើម្បីប្រើប្រាស់ជាប្រចាំនោះទេ។
ដើម្បីជួយយើងដោះស្រាយបញ្ហានេះ អ្នកអាចរៀបចំបញ្ជរទីតាំងធ្វើជំរឿន (CAK) មួយ ដែលជាទីកន្លែងមួយមានរៀបចំដំឡើងកុំព្យូទ័រ ឬថែបផ្លីតមួយ និងមានផ្តល់សេវាអ៊ីនធឺណិត ដែលពលរដ្ឋអាចបំពេញកម្រងសំណួរស្ទង់មតិបាន។ អ្វីដែលអ្នកត្រូវការនោះគឺមានយ៉ាងហោចណាស់កុំព្យូទ័រមួយគ្រឿងភ្ជាប់អ៊ីនធឺណិត ដែលអាចផ្តល់ជូនដល់សមាជិកប្រើប្រាស់ជាសាធារណៈចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ2020។ សូមកត់ចំណាំអំពីលក្ខខណ្ឌផ្សេងទៀតទាំងអស់នេះ៖
- រក្សាម៉ោងការងារទៀងទាត់
- តុបតែងទីតាំងម៉ាស៊ីនកុំព្យូទ័រជាមួយនឹងការផ្សព្វផ្សាយ/ឯកសារផ្សព្វផ្សាយអំពីការធ្វើជំរឿន
- ពលរដ្ឋអាមេរិកាំងដែលមានពិការភាព អាចចេញចូលបានដោយ (ADA)
CAK នីមួយៗ ក៏ត្រូវមានបុគ្គលិក និង/ឬអ្នកស្ម័គ្រចិត្តដែលទទួលបានការបណ្តុះបណ្តាលពីទីក្រុង ខោនធី ឬដៃគូសហគមន៍ ឈរជើងនៅនឹងកន្លែងផ្ទាល់ដើម្បី៖
- ណែនាំពលរដ្ឋឲ្យបំពេញកម្រងសំណួរជំរឿន
- ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងធនធាន និងព័ត៌មាននានា
- ផ្តល់ជំនួយផ្នែកភាសា
- ផ្តល់ជំនួយចំណេះដឹងផ្នែកឌីជីថល
ទីតាំងណាដែលពុំមានបុគ្គលិក នឹងត្រូវធ្វើការជាមួយទីក្រុង ខោនធី ឬអង្គការនៅតាមសហគមន៍ ដើម្បីកំណត់និងជ្រើសរើសអ្នកស្ម័គ្រចិត្ត។
លក្ខខណ្ឌតម្រូវផ្នែកសូហ្វវែរ៖
- ដោយសារអន្តរាគមន៍របស់ CAK នឹងត្រូវធ្វើឡើងនៅលើគេហទំព័រ កុំព្យូទ័រដែលធ្វើជា CAK គ្រាន់តែត្រូវការដំឡើងកំណែថ្មីចុងក្រោយបំផុតនៃកម្មវិធីទាញយកគេហទំព័រទំនើបៗ ដូចជា Chrome, Firefox, ឬ Internet Explorer ជាដើម។
- នៅពេលដែលករណីនេះពុំមានជាការតម្រូវចាំបាច់ យើងសូមធ្វើការណែនាំឲ្យមានល្បឿនអ៊ីនធឺណិតសម្រាប់ CAKs ក្នុងកម្រិតទាបបំផុត 5 Mbps។ នេះនឹងធានាថា អ្នកប្រើប្រាស់នឹងមិនជួបប្រទះបញ្ហាយឺតក្នុងការស្វែងរកនៅលើគេហទំព័រ។
- លក្ខណៈពិសេសនៃកម្មវិធីលើគេហទំព័រ CAK ត្រូវមាននៅលើកុំព្យូទ័រ/ថែបផ្លីត។
ចំណុចខាងក្រោមនេះ គឺជាលក្ខខណ្ឌតម្រូវប្រព័ន្ធអប្បបរមា ដើម្បីដំណើរការកម្មវិធីទាញយកនេះ៖
ប្រព័ន្ធប្រតិបត្តិការកម្មវិធី Windows (ត្រូវមានគ្រប់លក្ខខណ្ឌទាំងអស់)
- Windows 10 ឬកម្មវិធីចុងក្រោយបំផុត
- យ៉ាងហោចណាស់ក៏ Intel Pentium 4 processor ឬថ្មីជាងនេះ
- យ៉ាងហោចណាស់មានហាដឌីសទំនេរ 100 MB ដែរ
- យ៉ាងហោចណាស់មាន RAM ចំនួន 128 MB ដែរ
ប្រព័ន្ធប្រតិបត្តិការកម្មវិធី Mac
OS X Yosemite 10.10 ឬថ្មីជាងនេះ
ចុះឈ្មោះដើម្បីរៀបចំ CAK ក្នុងថ្ងៃនេះ!
ប្រសិនបើអ្នកមានសំណួរណាមួយ សូមទំនាក់ទំនង Mayor.LACensus2020@lacity.org។