មាត្រា 13 នៃក្រមសហរដ្ឋអាមេរិក ហាមឃាត់មិនឲ្យក្រសួងជំរឿនប្រជាជនធ្វើការចែករំលែកព័ត៌មានដែលអាចកំណត់អត្តសញ្ញាណបាន ដែលអ្នកបានរាយការណ៍ជូនទីភ្នាក់ងារឬមន្រ្តីរដ្ឋាភិបាលណាមួយ (រួមទាំង មន្រ្តីអន្តោប្រវេសន៍ ឬទីភ្នាក់ងារអនុវត្តច្បាប់ណាមួយ) អង្គភាពខាងក្រៅ ឬតុលាការដែលសម្រេចតាមគោលការណ៍ច្បាប់ សម្រាប់មូលហេតុណាមួយឡើយ។
ច្បាប់ស្តីពីលើកកម្ពស់សុវត្ថិភាពសន្តិសុខលើបណ្តាញអ៊ីនធឺណិតរបស់សហព័ន្ធ ឆ្នាំ2015 ធានាថា ព័ត៌មាននិងទិន្នន័យរបស់អ្នក ទទួលបានការការពារពីហានិភ័យនៃបញ្ហាសន្តិសុខលើបណ្តាញអ៊ីនធឺណិតពីខាងក្រៅ។ ឈ្មោះ អាសយដ្ឋាន និងលេខទូរសព្ទរបស់អ្នក នឹងមិនត្រូវបង្ហាញ និងចុះផ្សាយឡើយ។
Top