មានការប្រុងប្រយ័ត្នអំពីការឆបោក

ក្នុង​អំឡុង​ពេល​នៃ​ការ​រាប់​ចំនួន​ប្រជា​ជន​ក្នុង​ជំរឿន​នេះ​ មនុស្ស​គ្រប់គ្នា​គប្បី​មាន​ការ​ប្រុង​ប្រយ័ត្ន​​អំពី​ការ​ឆបោក​ដែល​បង្កើត​ឡើង​ដើម្បី​លួច​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​សំខាន់​ៗ​របស់​បុគ្គល​ណាម្នាក់​​​។​ ទាំង​នេះ​ គឺ​ជា​គន្លឹះ​សំខាន់​ៗ​ដើម្បី​ការ​ពារ​ការលួច​ព័ត៌មាន​អត្តសញ្ញាណ​​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ជំរឿន​

ដោយ​ផ្ទាល់​៖​

មន្រ្តី​​​ជំរឿន​ផ្លូវ​ការ​ (ហៅ​ថាមន្រ្តី​ធ្វើ​​​ជំរឿន)​ ​នឹង​ទៅ​ជួប​គ្រួសារ​ដែល​ពុំ​បាន​បំពេញ​ការ​ស្ទង់មតិ​ជំរឿន​បាន​ទាន់​ពេលវេលា​តែ​ប៉ុណ្ណោះ​ (ឧសភា-កក្កដា​ 2020)។​ ប្រសិន​បើ​អ្នក​ណាម្នាក់​​គោះ​ទ្វារ​ផ្ទះ​របស់​អ្នក​នៅ​មុន​ពេល​​នេះ​ និង​​​អះអាង​ថា​ខ្លួន​ជា​មន្រ្តី​​ធ្វើ​ជំរឿន​ ហាម​ទាក់ទង​ជាមួយ​ពួកគេ​។​

ប្រសិន​បើ​មន្រ្តី​ធ្វើ​​​ជំរឿន​ទៅ​ជួប​អ្នក​នោះ​មក​ពីក្រសួង​ជំរឿន​ប្រជា​ជន​ ដោយសារ​អ្នក​ពុំ​បាន​បំពេញ​ការ​ស្ទង់មតិ​​របស់​អ្នក​ ពួកគេ​តម្រូវ​ឲ្យ​៖​

  • បង្ហាញ​​ស្លាក​ប័ណ្ណ​​សម្គាល់​ខ្លួន​​​ដោយ​មានបិទ​​រូប​ថត​របស់​ពួកគេ​ ​មាន​ត្រា​ទឹក​របស់​ក្រសួង​ពាណិជ្ជកម្ម​ និង​កាលបរិច្ឆេទ​ផុតកំណត់​។​
  • ផ្តល់​នូវ​ព័ត៌មានទំនាក់​ទំនង​របស់​អ្នកគ្រប់គ្រង​ និង​/ឬ​​លេខទូរសព្ទ​ការិយាល័យ​ក្នុង​តំបន់​ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ ប្រសិន​បើ​ស្នើសុំ​។​
  • ​ផ្តល់​នូវ​លិខិត​មួយ​ច្បាប់​ពី​​រដ្ឋមន្រ្តី​ក្រសួង​ជំរឿន​ប្រជា​ជន​នៅខាង​លើ​​ក្បាលសន្លឹក​​ឯកសារ​របស់​ក្រសួង​ជំរឿន​ប្រជា​ជន​។ មន្រ្តី​ធ្វើ​​ជំរឿន​ ក៏​អាច​យក​មក​តាម​ខ្លួន​នូវ​កុំព្យូទ័រយួរ​ដៃ​ និង​/ឬ​កាតាប​​ដែល​មាន​និមិត្តសញ្ញា​​ក្រសួង​ជំរឿន​ប្រជា​ជន​ផង​ដែរ​។​

ប្រសិន​បើ​អ្នក​នៅ​តែ​ពុំ​ទាន់​ច្បាស់​ សូមទូរសព្ទទៅ​ ការិយាល័យ​ជំរឿន​ក្នុង​តំបន់​នៃ​ទីក្រុង​ Los Angeles​ តាម​រយៈ​លេខ​ (818) 267-1700 ឬ (800) 992-3530 ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​​ថា​តើ​បុគ្គល​រូប​នោះ​គឺ​ជា​មន្រ្តី​​​ក្រសួង​ជំរឿន​ប្រជាជន​ពិត​ប្រាកដ​មែន​ឬ​ទេ​។ អ្នក​អាច​ផ្ទៀង​ផ្ទាត់ ឈ្មោះ​របស់​បុគ្គល​នោះ​​​នៅ​លើ​ គេហទំព័រ​ស្វែង​រក​បុគ្គលិក​របស់​​ក្រសួង​ជំរឿន​ប្រជា​ជន​​

តាម​ប្រព័ន្ធ​អនឡាញ​៖​

សារ​បោក​បញ្ឆោត​ គឺ​នៅ​ពេល​​អ្នក​លួច​បន្លំ​ចូល​ក្នុង​គណនី​ណា​ម្នាក់​​ ក្លែង​​បន្លំ​ជា​អង្គភាពណាមួយ​ដែល​អ្នក​ទុកចិត្ត​​ដើម្បី​ទទួល​បាន​ព័ត៌មាន​ឯកជន​របស់​អ្នក​ (ឈ្មោះ​អ្នក​ប្រើប្រាស់​ លេខកូដសម្ងាត់​ និង​លេខ​សន្តិសុខ​សង្គម​ជា​ដើម​)​។​ ​ជា​លើកទីមួយ​ហើយ​ដែល​ជំរឿន​ឆ្នាំ​ 2020 នេះ​ នឹង​ត្រូវ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អនឡាញ​ ហើយ​​អ្នក​បោក​ប្រាស់​ នឹង​ព្យាយាម​ទាញ​ផល​ចំណេញ​ពី​បញ្ហា​នេះ។​ វា​ពិត​ជា​មាន​សារៈសំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ថា​ ក្រសួង​ជំរឿន​ប្រជាជន​របស់​​សហរដ្ឋអាមេរិក​ នឹង​មិនដែលផ្ញើ​អ៊ីម៉ែល​ណាមួយ​ទៅ​អ្នក​នោះ​ទេ​។

ប្រសិន​បើអ្នក​ទទួល​បាន​អ៊ីម៉ែល​ណាមួយ​​ មិន​ត្រូវ​ឆ្លើយតប ចុច​លើ​តំណភ្ជាប់​ណាមួយ​ ឬ​បើក​ឯកសារ​ភ្ជាប់​ណាមួយ​ឡើយ។​ បញ្ជូន​អ៊ីម៉ែល​នោះ​បន្ត​ទៅ​​ក្រសួង​ជំរឿន​ប្រជា​ជន​តាម​រយៈ​​ ois.fraud.reporting@census.gov និង​លុបសា​រ​នេះ​ចោល​។​ នៅ​ពេល​បំពេញ​កម្រង​សំណួរ​ ត្រូវ​ប្រាកដ​ថា​ អ្នក​ចូល​ទៅកាន់​គេហទំព័រ​ធ្វើ​ជំរឿន​ដែល​ត្រឹម​ត្រូវ​និង​មានសុវត្ថិភាព​។​

តាម​ប្រៃសណីយ៍​៖​

បន្ថែម​លើ​ការ​រាប់​ចំនួន​ពលរដ្ឋ​ដែលកំពុង​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​រៀង​រាល់​ 10 ឆ្នាំ​ម្តង​ ក្រសួង​ជំរឿនប្រជា​ជនរបស់​​សហរដ្ឋ​អាមេរិក ក៏​ធ្វើ​ការ​ស្ទង់មតិ​រាប់​រយ​ផ្សេង​ទៀត​ជារៀង​រាល់​ឆ្នាំផង​ដែរ​​។​ ប្រសិន​បើ​អ្នក​ទទួល​បាន​សំបុត្រ​ប្រៃសណីយ៍​ពី​ក្រសួង​ជំរឿន​ប្រជា​ជន​របស់​​សហរដ្ឋ​អាមេរិក អាសយដ្ឋាន​ត្រូវ​ផ្ញើ​ត្រឡប់ទៅវិញ​​គប្បីមកពី​​ Jeffersonville, Indiana។ ប្រសិន​បើ​អ្នក​មិន​ច្បាស់​អំពី​សុពលភាព​នៃ​លិខិត​ឬ​ទម្រង់បែប​បទ​ណាមួយ​ សូមទូរសព្ទ​ទៅ ការិយាល័យ​ជំរឿន​ក្នុង​មូលដ្ឋាន​នៃ​ទីក្រុ​ង Los Angeles តាមរយៈ​លេ​ខ​ (818) 267-1700 ឬ​តាម​រយៈ​ទូរសព្ទ​ឥត​គិត​ថ្លៃ​លេខ​ 1-800-992-3530 ឬ​តាម​អ៊ីម៉ែល​​ Los.Angeles.Regional.Office@census.gov

តាម​ទូរសព្ទ​៖​

ប្រសិន​បើ​អ្នក​ទទួល​បាន​ការ​ហៅ​ទូរ​សព្ទ​ អ្នក​គប្បី​ផ្ទៀង​ផ្ទាត់​​ថាតើ​​ បុគ្គល​ដែល​ទូរសព្ទ​មក​នោះ​ គឺ​ជា​មន្រ្តី​ធ្វើ​​ជំរឿនដែរ​ឬអត់​​ ដោយ​ធ្វើ​ការ​សុំ​ពិនិត្យ​មើលស្លាកប័ណ្ណ​សម្គាល់ខ្លួន​របស់​ពួកគេ​ ដើម្បីឲ្យ​អ្នក​អាច​ផ្ទៀង​ផ្ទាត់​វា​នៅ​លើ ​គេហទំព័រ​ស្វែង​រក​បុគ្គលិក​របស់​​ក្រសួង​ជំរឿន​ប្រជា​ជន